ព័ត៌មានជាតិ

កូនស្រីស្លាប់ហើយ ឪពុកម្តាយស្លន់ពេកប៉ីសស្លាប់ទៀត ដោយសារតែគ្រោះថា្នក់ចរាចរណ៍

មណ្ឌលគីរី: យុវតីម្នាក់ជិះម៉ូតូទៅបុកបង្គោលគីឡូមែត្រ បណ្ដាលឲ្យបែកប្លោកនោម ស្លាប់ខណៈពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ រីឯចំណែកឪពុក ម្ដាយ ពេលដែលបានទទួលដំណឹងភ្លាម ក៏ប្រញាប់ប្រញាល់ជិះម៉ូតូមក ក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ទៀតបណ្ដោលឲ្យរងរបួសធ្ងន់ធ្ងរទាំង២នាក់ទៀត។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យុវតីរងគ្រោះមានឈ្មោះ ថន ណារ៉ុង អាយុ១៣ឆ្នាំ មុខរបរជាសិស្ស បានបើកបរម៉ូតូមួយគ្រឿង ជ្រុលចង្កូតទៅបុកបង្គោលបង្គោលគីឡូមែត្រ បណ្ដាលឲ្យបែកប្លោកនោម នៅតាមបណ្ដាយផ្លូវជាតិលេខ៧៦ ក្នុងភូមិសាស្រ្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី កាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ដោយសាររបួសធ្ងន់ធ្ងរពេក យុវតីរូបនេះ ក៏ស្លាប់ខណៈពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ រីឯឪពុកឈ្មោះរៀន ថុល អាយុ៤២ឆ្នាំ បានរងរបួសបាក់ជើងផ្នែកខាងស្ដាំ និងម្ដាយមានឈ្មោះ ព្រៀន ម៉ៅ អាយុ៣៩ ឆ្នាំរង់របួសស្រាល ក្នុងនោះផងក៏មានក្មេងប្រុសម្នាក់ អាយុ៦ឆ្នាំរងរបួសស្រាលផង ដោយគ្រោះថា្នក់ចរាចរណ៍ នៅពេលប្រញាប់ប្រញាល់ជិះម៉ូតូខេត្តរតនៈគីរីមកកន្លែងកើតហេតុ ក្រោយពេលទទួលបានដំណឹងថាយុវតី ថន ណារ៉ុងជួបគ្រោះថ្នាក់ចរាចរណ៍៕

មតិយោបល់