ព័ត៌មានជាតិ

ខ្មែរឥស្លាម ៣នាក់ទៀតហើយ ត្រូវឃាត់ខ្លួនដោយសារគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យ​ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនិងគ្រឿងញៀន កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទិ១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចផ្លូវជាតិលេខ០៥ ក្រុមទី៦ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទី១-ឈ្មោះ ណុះ រ៉ អៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅក្រុម៦ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ(ជួញដូរ)។ ទី២-ឈ្មោះ ម៉ូត សា ទ្បេះ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិឃ សង្កាត់ច្រាំងចំរេះ២(ប្រើប្រាស់) និងទី៣-ឈ្មោះ មួន គឹម ស៊្រាង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្រុម៦ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ(ប្រើប្រាស់)។

ក្នុងនោះផងដែរសមត្ថកិច្ចបានដកហូតថ្នាំញៀនមេតំហ្វេតាមីន ប្រភេទម្សៅក្រាមពណ៍សថ្លា ចំនួន០១កញ្ចប់ថង់តូច និងសំភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានគរបាលខណ្ឌពោធិសែនជ័យ ដើម្បីកសាងសុំណុំរឿងចាត់ការតាមទៅតាមនិតីវិធីច្បាប់៕

មតិយោបល់