ភ្នំពេញ: យោងតាមទំព័រហ្វេសប៊ុករបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវេលាម៉ោង៥ល្ងាច អគ្គិសនីកម្ពុជា បានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខPT966 ដែលស្ថិតនៅតាមផ្លូវលេខ369 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន រាជធានីភ្នំពេញ។ មូលហេតុ ដោយសារមានកំហូចចង្កាក់ហ្វុយស៊ីបខ្សែបណ្តាញតង់ស្យុងមធ្យម(MV)។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលកំហូចដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង០៨និង៣០នាទីយប់។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕
មតិយោបល់