ព័ត៌មានជាតិ

Update: ជនរងគ្រោះម្នាក់ត្រូវបានកំណត់អត្តសញ្ញាណហើយ ក្នុងករណីក្រឡាប់ឡាន នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តកាម៉ារីឆ្លាម ក្រឡាប់ផ្ងារជើងត្រូវបានសមត្ថកិច្ចត្រូវកំណត់អត្តសញ្ញាណហើយ គឺឈ្មោះ ធិញ ចាន់ធឿន កើតនៅឆ្នាំ១៩៩០ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ រីឯការសន្និដ្ឋានជំហានដំបូង គឺបណ្តាលមកពីការបើកបរលឿនហួសល្បឿនកំណត់ ក្នុងស្ថានភាពគ្រោះថ្នាក់ផ្លូវកោង ទើបក្រឡាប់ច្រើនត្រឡប់។

គួររលឹកថា នៅម៉ោងប្រមាណ៤និង១៥នាទី រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ មានរណីក្រឡាប់រថយន្តឆ្លាមមួយគ្រឿង បណ្តាលអោយមនុស្សប្រុសស្រីបីនាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៥៩A ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ស្រុកម៉ាឡៃបានអោយដឹងថា រថយន្តម៉ាកឆ្លាម ពាក់ស្លាកលេខ2Q-7185 ពណ៌ស បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីកើតទៅលិចក្នុងលឿនហួសល្បឿនកំណត់ និងស្ថានភាពគ្រោះថ្នាក់ផ្លូវកោង ទើបក្រឡាប់ច្រើនត្រឡប់។

ហេតុការណ៍នេះបានបណ្តាលអោយបុរសអ្នកបើកបរ និងស្ត្រីរួមដំណើរពីរនាក់ស្លាប់នៅនិងកន្លែង និងស្ត្រីរួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក៕

មតិយោបល់