ព័ត៌មានជាតិ

នារីម្នាក់ សង្ស័យស្រវឹង ធ្លាក់ពីលើម៉ូតូត្រូវរថយន្តមកពីក្រោយកិនធ្លាយខួរស្លាប់

ភ្នំពេញ: នារីម្នាក់ ស្រវឹងជិះម៉ូតូ ខណ:នោះមិនដឹងយ៉ាងម៉េច ស្រាប់តែធ្លាក់ពីលើម៉ូតូស្របពេលនោះក៏មានរថយន្តស៊ាំយ៉ុង មកពីក្រោយកិនធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៥៣នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខគ្រិះស្ថានមីគ្រូហិរញ្ញវត្ថុប្រាសាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះនៅមិនទាន់មានគេស្គាល់ពីអត្តសញ្ញាណនៅឡើយនោះទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាកមានគ្នា៣នាក់ ដោយនារីរងគ្រោះជិះខាងក្រោយគេនិងស្ថិតក្នុងសភាពស្រវឹងផងដែរ បើកបរតាមបណ្តោយផ្លូវជាតិ៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ស្របគ្នាជាមួយរថយន្តស៊ាំយ៉ុងមួយគ្រឿង ពណ៌ស មិនចាំស្លាកលេខ បើកលឿនស្របគ្នាមួយម៉ូតូនារីរងគ្រោះ។ ខណ:មកដល់ចំណុចកើតហេតុ នារីរងគ្រោះបានធ្លាក់ពីលើកែបម៉ូតូ ក៏ត្រូវរថយន្តសាំយ៉ុង កិនចំក្បាល ធ្លាយខួរស្លាប់យ៉ាងអណោចអាធ័ម។ រីឯម៉ូតូដែលឌុបនារីរងគ្រោះបានបកក្រោយមកមើលនារីរងគ្រោះមួយភ្លាតដែរ តែជិះចេញទៅបាត់ទៅ ជាមួយរថយន្តស៊ាំយ៉ុងនោះតែម្តង។

ក្រោយកើតហេតុ រថយន្តបានបើកទៅផុតបាត់ពីកន្លែងកើតហេតុ ក្រោយមកទើបសមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុ និងពិនិត្យជុំវិញកន្លែងកើតហេតុ ទើបទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌ និងដោយសារតែគ្មានអ្វីទុកសម្រាប់សម្គាល់អត្តសញ្ញាណនៅជាប់នឹងខ្លួន មិនដឹងទាក់ទៅបងប្អូនតាមវិធីណា ហើយគ្មានសាច់ញាតិណាមកទទួល បានរៀបចំដឹកសពទៅរក្សាទុកនៅវត្តតាំងក្រសាំងខាងត្បូង ដើម្បីរងចាំសាច់ញាតមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

//youtu.be/kB_HRhLvu24

មតិយោបល់