ភ្នំពេញៈ នៅវេលាម៉ោង២និង០០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចណ៍ រថយន្តម៉ាកព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BL-9156 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បុកទ្រូងផ្លូវបណ្តាលអោយក្រឡាប់ ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញរថយន្តព្រូស មួយគ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត មានទិសដៅពីលិចទៅកើត ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តនេះ ក្រឡាប់ផ្ងារជើងគាបជាប់តៃកុងនៅក្នុងរថយន្ត ។ ភ្លាមៗនោះ ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវបានប្រទះឃើញ នាំគ្នាគាស់ទ្វាររថយន្តទាញម្ចាស់ចេញពីរថយន្ត ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ ។
បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលជំនាញ ផ្នែកចរាចរណ៍ផ្លូវគោកនៅក្នុងមូលដ្ឋានបានចុះពិនិត្យតាមនីតិវិធីផ្លូវច្បាប់ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ប្រភពណាបញ្ជាក់ប្រាប់ ពីមូលហេតុច្បាស់នូវឡើយ ។ ហើយក៏មិនដឹងថា សមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះដែរ ។
សូមបញ្ជាក់ថា ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ នៅក្នុងរថយន្តនោះមានតែតៃកុងតែម្នាក់ឯងប៉ុណ្ណោះ គ្មានអ្នករួមដំណើរជាមួយនោះទេ ៕
មតិយោបល់