មានករណីដ៏កម្រមួយបានកើតមានឡើងនៅប្រទេសឥណ្ឌា ដែលប្រជាជននៅទីនោះចាត់ទុកគោជើងប្រាំ មួយក្បាលជាសត្វនាំលាភសំណាង។ បើយោងតាមគេហទំព័របរទេសនានាដែលចុះផ្សាយនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៣ បានឲ្យដឹងថា ស្ត្រីម្នាក់មានកូនស្រីបួននាក់ទៅហើយដោយសារតែចង់បានកូនប្រុសពេកក៏យកដៃទៅប៉ះជើងទីប្រាំរបស់គោនាំលោភសំណាងនោះរួចធ្វើការអធិឋានសុំកូនប្រុស។ មិននឹកស្មានថានៅខែកុម្ភៈឆ្នាំ ២០១៣ នេះនាងកើតបានកូនប្រុសភ្លោះដូចបំណង។ មិនយូរប៉ុន្មានរឿងនេះបានរីករាលដាលទូទាំងតំបន់ ហើយគោដែលគេឲ្យឈ្មោះថា Raju នេះក្លាយទៅជាគោនាំលាភសំណាងដ៏ល្បីល្បាញ។ ជារៀងរាល់ថ្ងៃ Raju បានទទួលស្វាគមន៍មនុស្សជាច្រើនដែលចង់ដឹងចង់ឃើញ ហើយស្ត្រីមានផ្ទៃពោះវ័យ ៣០ ឆ្នាំម្នាក់បានបង់ប្រាក់ ៥០០ រូពីដើម្បីចូលទៅប៉ះជើងគោនោះ។ ចៃដន្យស្ត្រីដែលបានប៉ះជើងរបស់ Raju ប្រហែលជា ៣០ នាក់ផ្សេងទៀតបានកើតកូនប្រុសដូចបំណង ហើយថ្មីៗនេះមានស្ត្រីម្នាក់ទៀតបានកើតបានកូនប្រុសទីបីរបស់ខ្លួន។ ដូច្នេះហើយលោក Raj Pratap បានចេញមុខបញ្ជាក់ដោយភាពជឿជាក់ថាបើសិនជាស្ត្រីណាម្នាក់ប៉ះជើង Raju ហើយនៅតែកើតបានកូនស្រីទៀតពួកគេនឹងឲ្យប្រាក់ទៅម្ចាស់ដើមវិញ។ ម្យ៉ាងទៀតលោក Raj Pratap បានបន្តថា រឿងនេះមិនដឹងមកពីហេតុអ្វីនោះទេ ប៉ុន្តែ Raju គឺជាងអំណោយដ៏ល្អបំផុតសម្រាប់គូស្នេហ៍ដែលប្រាថ្នាចង់បានកូនប្រុស ហើយគាត់សង្ឍឹមថានឹងអាចនាំ Raju ទៅកាន់ប៉ែកអឺរុប និងសហរដ្ឋអាមេរិកដើម្បីជួយដល់គូរស្នេហ៍ដ៍ទៀតឲ្យសម្រចដូចបំណង៕
មតិយោបល់