ភ្នំពេញៈ ព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៦នេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ សម្ដេចភក្ដី បានជួយឧបត្ថម្ភជួសជុលអគារសិក្សា១ខ្នង ២ជាន់ មាន៤បន្ទប់ និងទីលានបាល់បោះ១កន្លែង ។ ដោយឡែកលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានចូលរួមជួយឧបត្ថម្ភ ក្នុងការចាក់ផ្លូវបេតុងប្រវែង ៧៥ ម៉ែត្រ X ៦ម៉ែត្រ និងក្រាលការ៉ូឡាទីធ្លាសាលា ទំហំ២០ ម៉ែត្រ X ២០ ម៉ែត្រ ផងដែរ។
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានសាទរយ៉ាងខ្លាំងចំពោះការឧបត្ថម្ភរបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ៕
មតិយោបល់