ភ្នំពេញៈ ជនសង្ស័យមួយក្រុមជិះម៉ូតូនិច៣គ្រឿងមានគ្នា៦នាក់ មកឈប់នៅសួនច្បារក្រសួងការពារជាតិ សង្ស័យអង្គុយចាំធ្វើសកម្មភាពប្លន់ ពេលឃើញសមត្ថកិច្ចជិះល្បាត ក៏ជិះម៉ូតូរត់ចែកជើងគ្នា ដោយបន្សល់ដាវសាំម៉ូរៃ៣ដើមនៅកន្លែងពួកគេអង្គុយនោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី យប់ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មុនពេលកើតហេតុ កម្លាំងល្បាតរបស់ខណ្ឌ៧មករា បាននិយាយប្រាប់ថា ពួកគាត់បានជិះម៉ូតូល្បាតតាមមូលដ្ឋាន ហើយពេលនោះ ជិះម៉ូតូមកដល់សួនច្បារក្រសួងការពារជាតិ ក៏បានឃើញមនុស្សមួយក្រុមមានគ្នា៦នាក់ ដោយជិះម៉ូតូ៣គ្រឿង សុទ្ធតែម៉ាក និច បានអង្គុយលេងនៅទីនោះ ដោយមានសមត្ថកិច្ចយល់ថា ថ្មានេះហើយពួកគេមិនព្រមទៅផ្ទះ សមត្ថកិច្ចនាំកម្លាំងជិះម៉ូតូមកឈប់សួរនាំ មិនទាន់បានសួរផង មនុស្សមួយក្រុមនោះងាកមកឃើញសមត្ថកិច្ច ស្រាប់តែនាំគ្នារត់ឡើងជិះម៉ូតូចែកផ្លូវគ្នាយ៉ាងឆាប់រហ័ស។ ហើយពេលនោះសមត្ថកិច្ចក៏ប្រទះឃើញ ដាវសាំម៉ូរៃ ៣ដើម នៅកន្លែងក្មេងមួយក្រុម នោះអង្គុយ ទើបដឹងថាពួកគេប្រហែលជាអង្គុយចាំធ្វើសកម្មភាពអ្វីមួយឬ ចាំកាប់ប្លន់ក៏ថាបាន ។
ទោះជាយ៉ាងណា សមត្ថកិច្ចក៏ព្យាយាមជិះម៉ូតូដេញតាមជនសង្ស័យមួយក្រុមនោះដៃរ តែដោយពួកគេដឹងខ្លួននោះ ក៏ជិះម៉ូតូលឿនគេចខ្លួនទៅបាត់តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ច បានយកដាវ៣ដើមនោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ផងដែរ ៕
មតិយោបល់