ព័ត៌មានបច្ចេកវិទ្យា

ដឹងអត់! បុគ្គលិក IT កាន់តំណែង ១៥ មុខនេះ រកចំណូលបានខ្ពស់ និងមានឱកាសការងារច្រើនបំផុត

យោងតាមគេហទំព័រ Glassdoor ដែលជាគេហទំព័រតាមប្រមាញប្រាក់បៀវត្សរ៍ការងារនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ឧស្សាហកម្មបច្ចេកវិទ្យាក្នុងប្រទេសមួយនេះ កំពុងមានត្រូវការកើនឡើង និងទទួលបានប្រាក់ចំណូលខ្ពស់។

តាមការធ្វើស្ថិតិរបស់ Glassdoor និយោជកក្នុងឧស្សាហកម្មនេះ មានខ្ទង់ថវិកាសម្រាប់ចំណាយលើប្រាក់បៀវត្សរ៍គោលគិតជាមធ្យមសរុបចំនួន ២១ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ទៅលើមុខតំណែង ១៥ ដែលបច្ចុប្បន្ន មានកៅអីទំនេរចំនួន ២៦៣,៥៨៦ កន្លែង។

១- វិស្វករកម្មវិធី ឬ Software Engineer

ការងារៈ សរសេរកម្មវិធីកុំព្យូទ័រ។
កៅអីទំនេរៈ ១៣,១៩៨ កន្លែង
ប្រាក់ខែគោលក្នុង ១ ឆ្នាំៈ ៩៨,២៦៣ ដុល្លារ
ខ្ទង់ប្រាក់បៀវត្សរ៍សរុប: ១,២៩៦,៨៧១,៩៨៥ ដុល្លារ

២- វិស្វករប្រព័ន្ធ ឬ System Engineer

ការងារៈ រចនា និងអភិវឌ្ឍប្រព័ន្ធកុំព្យូទ័រចម្រុះបែប។
កៅអីទំនេរៈ ៦៧៦៩ កន្លែង
ប្រាក់ខែគោលក្នុង ១ ឆ្នាំៈ ៨៩,៥៨៨ ដុល្លារ
ខ្ទង់ប្រាក់បៀវត្សរ៍សរុប: ៦០៦,៤២៤, ៤៦១ ដុល្លារ

៣- អ្នកគ្រប់គ្រងផលិតផល ឬ Product Manager

ការងារៈ អ្នកសរសេរកូដកម្មវិធីដោយប្រើប្រាស់ភាសាកម្មវិធី Java ដ៏មានប្រជាប្រិយភាព។
កៅអីទំនេរៈ ៣៧៨៤ កន្លែង
ប្រាក់ខែគោលក្នុង ១ ឆ្នាំៈ ៨៣,០០៩ ដុល្លារ
ខ្ទង់ប្រាក់បៀវត្សរ៍សរុប: ៣១៤,១០៤,៨៩៥ ដុល្លារ

៤- អ្នកវិទ្យាសាស្រ្តទិន្នន័យ ឬ Data Scientist

ការងារៈ ធ្វើការពាក់ព័ន្ធទៅនឹងទិន្នន័យធំៗប្រភេទផ្សេងៗគ្នា ដើម្បីវិភាគបរិមាណដ៏ធំមហិមា ហើយស្វែងរកចម្លើយ និងតថភាពរបស់វា។
កៅអីទំនេរៈ ៣៥០៨ កន្លែង
ប្រាក់ខែគោលក្នុង ១ ឆ្នាំៈ ១១៤,០៣៥ ដុល្លារ
ខ្ទង់ប្រាក់បៀវត្សរ៍សរុប: ៤០០,០៣៣,១០១ ដុល្លារ

៥- វិស្វករបណ្តាញ ឬ Network Engineer

ការងារៈ រចនា និងគ្រប់គ្រងបណ្តាញកុំព្យូទ័រ
កៅអីទំនេរៈ ៣៨៨២ កន្លែង
ប្រាក់ខែគោលក្នុង ១ ឆ្នាំៈ ៨៣,៨៧៣ ដុល្លារ
ខ្ទង់ប្រាក់បៀវត្សរ៍សរុប: ៣២៥,៥៩៤,៧៥៣ ដុល្លារ

៦- វិស្វករទិន្នន័យ ឬ Data Engineer

ការងារៈ រចនាហេដ្ឋារចនាសម្ព័ន្ធទិន្នន័យដើម្បីធ្វើការជាមួយប្រព័ន្ធទិន្នន័យគោល និងគម្រោងទិន្នន័យធំៗ។
កៅអីទំនេរៈ ៣០៧៣ កន្លែង
ប្រាក់ខែគោលក្នុង ១ ឆ្នាំៈ ១០៤,៥៥១ ដុល្លារ
ខ្ទង់ប្រាក់បៀវត្សរ៍សរុប: ៣១២,២៨៦,១៥៩ ដុល្លារ

៧- អ្នកអភិវឌ្ឍកម្មវិធី Java ឬ Java Developer

ការងារៈ អ្នកសរសេរកូដកម្មវិធីដោយប្រើប្រាស់ភាសាកម្មវិធី Java ដ៏មានប្រជាប្រិយភាព។
កៅអីទំនេរៈ ៣៧៨៤ កន្លែង
ប្រាក់ខែគោលក្នុង ១ ឆ្នាំៈ ៨៣,០០៩ ដុល្លារ
ខ្ទង់ប្រាក់បៀវត្សរ៍សរុប: ៣១៤,១០៤,៨៩៥ ដុល្លារ

៨- វិស្វករអភិវឌ្ឍកម្មវិធីសាកល្បង ឬ Software Development Engineer in Test

ការងារៈ អ្នកសរសេរកូដដែលមានឯកទេសខាងសាកល្បងកម្មវិធី ដើម្បីធ្វើឱ្យប្រាកដថាមុខងារផ្សេងៗរបស់វាដំណើរការប្រក្រតី
កៅអីទំនេរៈ ៣៥៧៣ កន្លែង
ប្រាក់ខែគោលក្នុង ១ ឆ្នាំៈ ៨៦,៥៥៣ ដុល្លារ
ខ្ទង់ប្រាក់បៀវត្សរ៍សរុប: ៣០៩,២៤៥,៨៥៩ ដុល្លារ

៩- វិស្វករសរសេរវិុបសាយ ឬ Front End Engineer

ការងារៈ អ្នកសរសេរកូដកម្មវិធីដែលមានឯកទេសក្នុងការសរសេរកូដបង្កើតគេហទំព័រ ឬកម្មវិធីគេហទំព័រសម្រាប់ឱ្យមនុស្សចូលមើល។
កៅអីទំនេរៈ ២៩៤៨ កន្លែង
ប្រាក់ខែគោលក្នុង ១ ឆ្នាំ: ៩០,៦៧៦ ដុល្លារ
ខ្ទង់ប្រាក់បៀវត្សរ៍សរុប: ២៦៧,៣១៤,២៦៤ ដុល្លារ

១០- វិស្វករសន្តិសុខ ឬ Security Engineer

ការងារៈ ឯកទេសលើការការពារកម្មវិធី និងប្រព័ន្ធកម្មវិធីកុំព្យូទ័រពីការវាយលុករបស់ចោរព័ត៌មានវិទ្យា និងមេរោគកុំព្យូទ័រផ្សេងៗ។
កៅអីទំនេរ: ២២២៥ កន្លែង
ប្រាក់ខែគោលក្នុង ១ ឆ្នាំ: ១០៣,០០០ ដុល្លារ
ខ្ទង់ប្រាក់បៀវត្សរ៍សរុប: ២២៩,១៧៥,៧៤៥ ដុល្លារ

១១- ស្ថាបត្យករដំណោះស្រាយ ឬ Solutions Architect

ការងារៈ រចនាប្រព័ន្ធកុំព្យូទ័រចម្រុះបែប ជាញឹកញាប់ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាគ្រប់ប្រភេទសម្រាប់អតិថិជនរបស់ក្រុមហ៊ុន។
កៅអីទំនេរ: ១៩៧៩ កន្លែង
ប្រាក់ខែគោលក្នុង ១ ឆ្នាំ: ១០៨,៧៣៨ ដុល្លារ
ខ្ទង់ប្រាក់បៀវត្សរ៍សរុប: ២១៥,១៩៣,៤៨៥ ដុល្លារ

១២- អ្នកគ្រប់គ្រងប្រព័ន្ធ ឬ System Administrator

ការងារៈ គ្រប់គ្រងប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនសម្រាប់ក្រុមហ៊ុន រៀបចំ
កៅអីទំនេរ: ២៩០២ កន្លែង
ប្រាក់ខែគោលក្នុង ១ ឆ្នាំ: ៧០៤១៥ ដុល្លារ
ខ្ទង់ប្រាក់បៀវត្សរ៍សរុប: ២០៤,៣៤៣,៨៤០ ដុល្លារ

១៣- វិស្វករសន្តិសុខព័ត៌មាន ឬ Information Security Engineer

ការងារៈ ធ្វើឱ្យប្រាកដថាប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុនមានសុវត្ថិភាព និងសន្តិសុខ
កៅអីទំនេរ: ២១៣៣ កន្លែង
ប្រាក់ខែគោលក្នុង១ឆ្នាំ: ៩២,៨៩៩ ដុល្លារ
ខ្ទង់ប្រាក់បៀវត្សរ៍សរុប: ១៩៨,១៥៤,៣៩១ ដុល្លារ

១៤- ស្ថាបត្យករព័ត៌មានវិទ្យា ឬ IT Architect

ការងារៈ រចនាប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រុមហ៊ុន
កៅអីទំនេរ: ១៦១៨ កន្លែង
ប្រាក់ខែគោលក្នុង ១ ឆ្នាំ: ១១៥,៣៣២ ដុល្លារ
ខ្ទង់ប្រាក់បៀវត្សរ៍សរុប: ១៨៦,៦០៧,៧៣៨ ដុល្លារ

១៥- អ្នកអភិវឌ្ឍន៍កម្មវិធីឧបករណ៍ចល័ត ឬ Mobile Developer

ការងារៈ សរសេរកូដបង្កើតកម្មវិធីសម្រាប់ឧបករណ៍ចល័ត ដូចជាស្មាតហ្វូន និងថេប្លេត។
កៅអីទំនេរ: ១,៩៣០ កន្លែង
ប្រាក់ខែគោលក្នុង ១ ឆ្នាំ: ៩១,១៦៧ ដុល្លារ
ខ្ទង់ប្រាក់បៀវត្សរ៍សរុប: ១៧៥,៩៥១,865 ដុល្លារ

ប្រភពព័ត៌មានៈ businessinsider

 

មតិយោបល់