បន្ទាយមានជ័យៈ សាកសពបុរសជាជនជាតិថៃម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ សុថាប់ ណៈផាចន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិថៃ រស់នៅភូមិមឹងសាមម៉ ស្រុកវឹងសាមម៉ ខេត្តឌនថានី ប្រទេសថៃ ដោយបានមកស្នាក់នៅនិងលេងល្បែងកាស៊ីណូ ក្នុងក្រុងប៉ោយប៉ែតនេះ រយៈពេល១ សប្តាហ៍មកហើយ។
ក្រោយពីមានហេតុការណ៍នេះកើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋាន ក៏ដូចជាកម្លាំងជំនាញ បានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច្ច័យទៅលើសាកសពជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះខាងលើគឺស្លាប់ដោយសារការ អត់អាហារជាច្រើនថ្ងៃ បណ្តាលឲ្យខ្យល់គស្លាប់តែម្តង ហើយបច្ចុប្បន្ន សពជនរងគ្រោះកំពុងត្រូវបានតម្កល់នៅវត្តបាលិលេយ្យ ដើម្បីរង់ចាំសាច់ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណីនៅ ប្រទេសថៃវិញ៕
មតិយោបល់