ព័ត៌មានអន្តរជាតិ

កុបកម្មកំពុងតែផ្ទុះទ្បើង នៅកណ្តាលទីក្រុងប៉ារីស

បារាំងៈ កុបកម្មជាយក្រុង បានរីករាលដាលរាលដាលដល់កណ្តាលទីក្រុងប៉ារីស ប្រទេសបារាំង កាលពីយប់ថ្ងៃពុធ ខណៈដែលមនុស្សរាប់រយនាក់ បានផ្ទុះកំហឹងនាំគ្នាបំផ្លិចបំផ្លាញសម្បត្តិសាធារណៈ ពាក់ព័ន្ធនឹងករណីបុរសវ័យក្មេង ស្បែកខ្មៅ ត្រូវបានរំលោភផ្លូវភេទដោយប៉ូលិសបារាំង។ នេះបើយោងតាមរយៈ សារព័ត៌មាន express ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងហេតុការណ៍នេះ មន្ត្រីប៉ូលិស បានគេបង្ខំចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែក គប់ទៅលើហ្វូងបាតុករ ដែលកំពុងផ្ទុះកំហឹងដោយដុតអគារ និងធុងសំរាមនៅជុំវិញស្ថានីយ៍ Barbes Metro ។

ក្រុមពន្លត់អគ្គិភ័យ បានចូលដល់កន្លែងកើតហេតុ ដើម្បីពន្លត់អគ្គិភ័យនោះ បន្ទាប់ពីប៉ូលិស បានបើកការបង្ក្រាបលើហ្វូងបាតុករ។

ប៉ូលិសនៅកន្លែងកើតហេតុម្នាក់ បាននិយាយថា «កញ្ចក់បង្អួចទ្វារ ត្រូវបានគេបានវាយកម្ទេច មុននឹងមន្ត្រីប៉ូលិសបើកការបង្ក្រាបទៅលើហ្វូងបាតុករ។

គួរបញ្ជាក់ដែរថា ក្រុមអ្នកតវ៉ាជាច្រើន បានបិទបាំងមុខដោយក្រណាត់ខ្មៅ ដើម្បីលាក់បាំងអត្តសញ្ញាណរបស់ពួកគេ៕

https://youtu.be/3YGWsoBUnIU

មតិយោបល់