ព័ត៌មានជាតិ

First News៖ រថយន្តកាមរីឆ្លាម បុកសិស្សអាយុ១០ឆ្នាំ កំពុងជិះកង់ឆ្លងផ្លូវ បែកពោងរថយន្តធ្លាក់ចូលប្រឡាយទឹក

បន្ទាយមានជ័យ: យោងតាមប្រភពព័ត៌មាន ពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តម៉ាក កាមរីឆ្លាម មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ទៅបុកក្មេងសិស្សសាលា អាយុប្រហែល១០ឆ្នាំ ដែលកំពុងជិះកង់ឆ្លងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យក្មេងរងគ្រោះរងរបួសធ្ងន់ ចំណែករថយន្តបង្កបានបែកពោងសុវត្ថិភាពរេចង្កូតធ្លាក់ប្រឡាយទឹកតែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចម្តុំភូមិវត្តខ្នាត ក្រុងសេរិសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តទៀត៕

មតិយោបល់