ក្រចេះ: កាលពីវេលាម៉ោង ១ និង៥៥ នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ មានករណីបាក់ដីសង្កត់មនុស្សស្លាប់ម្នាក់ នៅចំណុចមុខមន្ទីរធនធានទឹក ភូមិក្រចេះ សង្កាត់ក្រចេះ ខេត្តក្រចេះ។
ជនរងគ្រោះ ឈ្មោះ អួន អាន ភេទ ប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទី លំនៅភូមិផ្សារវ៉ាង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។
តាមសមត្ថកិច្ច បានឲ្យដឹងថា ខណៈជនរងគ្រោះ កំពុងតែជីកដី នៅ ក្នុងរណ្តៅបានប្រហែលជម្រៅ ១ ម៉ែត្រ ដើម្បីបង្កប់ខ្សែភ្លើង ពេលនោះស្រាប់ តែបាក់ដីសង្កត់លើ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់