ព័ត៌មានជាតិ

បុរសមួយក្រុមជាមិត្តភក្ដិនឹងគ្នាផឹកស្រវឹងរៀងៗខ្លួនទាស់ពាក្យសម្ដីទាញដបស្រាវ៉ៃគ្នា ផ្អើលភ្ញៀវក្នុងហាងរត់ទាំងមិនទាន់គិតលុយ

ភ្នំពេញៈ នៅវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ១៥៤ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បុរសមួយក្រុមមានគ្នាប្រហែល៨ ទៅ៩នាក់ បានអង្គុយផឹកស៊ីក្នុងភោជនីដ្ឋាន៥៥៥៥ ពេលផឹកស្រវឹងក៏ឈ្លោះប្រកែកជាមួយមិត្តភក្ដិខ្លួនឯង។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីបុគ្គលិកធ្វើការក្នុងហាងបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងជនបង្កជាមិត្តនឹងគ្នា បានមកផឹកស៊ីតាំងពីម៉ោង ៧ លុះរហូតដល់វេលាកើតហេតុខាងលើ ស្រវឹងរៀងៗខ្លួនក៏ទាស់ពាក្យសម្ដីគ្នា ជនបង្កទាញដបស្រាបៀរវ៉ៃជនរងគ្រោះបែកក្បាល បណ្ដាលឲ្យរងរបួសដាច់សរសៃដៃហូរឈាម និងខូចខាតសម្ភារៈផ្អើលភ្ញៀវរត់ទាំងមិនទាន់គិតលុយ ភ្លាមនោះ មានរថយន្តសង្រ្គោះមកដឹកជនរងគ្រោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយកើតហេតុម្ចាស់ហាង បានទារសំណងជាទឹកប្រាក់ចំនួន៥០០ដុល្លារ តែជនបង្កមានតែ១១០ដុល្លារ រួចម្ចាស់ហាងព្រមទទួលយកដើម្បីបញ្ចប់រឿង។

សូមបញ្ជាក់៖ ករណីខាងលើនេះ ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងឡើយព្រោះគិតថា ជាមិត្តនឹងគ្នាយូរឆ្នាំបន្ទាប់ពីព្យាបាលរួចក៏ត្រឡប់ទៅផ្ទះខ្លួនវិញ៕

មតិយោបល់