ព័ត៌មានសុខភាព

របៀបទំពារអាហារដែលត្រឹមត្រូវ ហើយមានប្រយោជន៍សម្រាប់សុខភាព

ដោយសារតែភាពមមាញឹកជាមួយនឹងការងារ ទើបធ្វើឲ្យមនុស្សភាគច្រើនមានពេលហូបបាយតិច ដូច្នេះពួកគេមិនបានទំពារអាហារបានត្រឹមត្រូវនោះទេ។ តាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា មនុស្សភាគច្រើនទំពារអាហារបានច្រើនបំផុត៦ដងប៉ុណ្ណោះក្នុងមួយម៉ាត់ៗ ដែលធ្វើឲ្យពួកគេឧស្សាហ៍កើតមានបញ្ហាដូចជា ក្រពះ និង ពោះវៀនជាដើម។ ដូច្នេះហើយ អ្នកគួរតែទំពារអាហារឲ្យបានត្រឹមត្រូវមុននឹងលេបចូលទៅក្នុងពោះ។

រៀបទំពារអាហារដែលត្រឹមត្រូវ៖
-ទំពារឲ្យបានយ៉ាងតិច៣០ដង ចំពោះអាហាររឹង រីឯអាហារទន់គួរតែទំពារឲ្យបាន ៥ទៅ១០ដងក្នុងមួយម៉ាត់ៗ ដើម្បីធ្វើឲ្យវាម៉ត់ល្មមអាចឲ្យក្រពះងាយរំលាយ។
-ទទួលទានម្តងបន្តិចៗ ហើយទំពារយឺតៗ។
-ជាទូទៅអ្នកគួរតែចំណាយពេល ២០នាទី សម្រាប់ការទទួលទានអាហារក្នុងមួយពេលៗ ដើម្បីឲ្យខួរក្បាលអាចធ្វើការងារបានល្អ ក្នុងការបញ្ជូនសញ្ញាទៅប្រាប់ក្រពះឲ្យចាប់ផ្តើម ឬបញ្ឈប់ដំណើរ។

អត្ថប្រយោជន៍នៃការទំពារអាហារបានត្រឹមត្រូវ៖
-សម្រួលប្រព័ន្ធរំលាយអាហារ
-បង្កើនការស្រូបយកសារធាតុចិញ្ចឹម
-កាត់បន្ថយជំងឺទល់លាមក ជំងឺក្រពះ និងហើមពោះ
-អាចជួយសម្រក់ទម្ងន់៕

មតិយោបល់