ព័ត៌មានជាតិ

ក្រុមហ៊ុនកូរ៉េ ចង់វិនិយោគសេវាត្រួតពិនិត្យយានយន្ត បំពាក់បច្ចេកវិទ្យាទំនើប នៅកម្ពុជា

ភ្នំពេញៈ ក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូន របស់ប្រទេសកូរ៉េ ឈ្មោះ HK Twins Transportation Co., Ltd. បានសម្ដែងនូវចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោគលើការផ្ដល់សេវា ត្រួតពិនិត្យយានយន្តចល័ត ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប ចុងក្រោយបង្អស់ពីប្រទេសកូរ៉េ នៅកម្ពុជា។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង លោកលោក Jin Tai Choi ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន HK Twins Transportation Co., Ltd. បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសថ្មីមួយ ដើម្បីចូលរួមចំណែកក្នុងការផ្តល់សេវាត្រួតពិនិត្យយានយន្តនៅកម្ពុជា។

ក្នុងឱកាសនោះ លោក Jin Tai Choi ក៏បានណែនាំអំពីសេវាត្រួតពិនិត្យយានយន្តតាមស្តង់ដាកូរ៉េ ឲ្យកម្ពុជា បានស្គាល់ ពោលគឺសេវាត្រួតពិនិត្យយានយន្តចល័ត បំពាក់ដោយបច្ចេកវិទ្យាទំនើប ដែលសេវានេះ អាចត្រួតពិនិត្យយានយន្តរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ តាមរយៈការប្រើប្រាស់រថយន្តចល័ត។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរចំពោះការផ្តល់ព័ត៌មាន ស្តីអំពីសេវាទាំងនេះរបស់ក្រុមហ៊ុន ហើយលោកបានស្នើឲ្យក្រុមហ៊ុននេះ ដាក់សំណើមកក្រសួង ដើម្បីធ្វើការពិនិត្យ និងពិចារណា៕

photo_2016-05-10_14-21-10 photo_2016-05-10_14-21-09 photo_2016-05-10_14-21-14 photo_2016-05-10_14-21-13 photo_2016-05-10_14-21-12 (2) photo_2016-05-10_14-21-12 photo_2016-05-10_14-21-11 (2) photo_2016-05-10_14-21-11 photo_2016-05-10_14-21-10 (2)

មតិយោបល់