ព្រៃវែងៈ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៧: ៣០នាទី នៅសាលាវិទ្យាល័យហ៊ុន សែន តាគោក ស្ថិតក្នុងភូមិសំរោង ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង មានកម្មវិធីអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ផ្សព្វផ្សាយ គោលនយោយបាយ ភូមិឃុំមានសុវត្ថិភាពដែលមានលក្ខណ:សម្បត្តិ៩យ៉ាង ដឹកនាំដោយលោកវរសេនីយ៍ត្រីឯក ស៊ាងហន ឋានៈអធិការរង ទទួលសណ្តាប់ធ្នាប់ ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាឃុំល្វា លោកនាយប៉ុស្តិ៍ ល្វា លោកនាយក នាយករង លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស សរុប១៦២៩ នាក់ នាក់ស្រី ៨៣១នាក់។
ជាមួយនេះដែរ លោកវរសេនីយ៍ត្រី ឯក ស៊ាងហន ឋានៈអធិការរងទទួលសណ្តាប់ធ្នាប់បានបញ្ជាក់ថា ប្រជាពលរដ្ឋយើងច្បាស់ជាបានយល់ដឹងច្រើន ពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នាពេលបច្ចុប្បន្ននេះ ពិសេសកំណើនគ្រោះថ្នាក់ ឥឡូវនេះ អ្នកស្លាប់ គឺកើនលើសពី ៥នាក់ និងអ្នករបួសមានជាង២០នាក់ ក្នុង១ថ្ងៃ។
លោកអធិការរងបានបន្តទៀតថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកច្បាប់ស្តីពីផ្លូវថ្នល់ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការផ្តន្ទាទោស ពិន័យអន្តរកាល ចំពោះបទល្មើស និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតការរៀបចំ និងប្រពឹត្តទៅរបស់គណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ គឺដើម្បីធ្វើការរឹតបន្តឹងច្បាប់ នាពេលខាងមុខ ហើយដោយផ្អែកលើ ការយល់ដឹងនេះ ដើម្បីរិតបន្តឹង ឲ្យបានត្រឹមត្រូវ ដូចនេះអ្នកធ្វើដំណើរនិងប្រើប្រាស់ផ្លូវត្រូវគោរពច្បាប់ឲ្យបានត្រឹមត្រូវ ពេលធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព ឬពាក់ខ្សែក្រវ៉ាត់ ហើយបើកបរប្រកាន់ស្តាំ និងគោរពភ្លើងស្តុបត្រូវមាន ការប្រុងប្រយត្ន័អគ្គីភ័យ ពីព្រោះរដូវនេះជារដូវក្តៅ ត្រូវត្រៀមទឹកទុកក្នុងពាងឲ្យបានគ្រប់គ្រាប់ ក្រែងមានគ្រោះអគ្គីភ័យណាមួយកើតឡើងដោយយថាហេតុងាយស្រួល ជួយសង្គ្រោះ បានទាន់ពេលវេលា ។
សូមឲ្យប្អូនៗក្មួយ ដែលជាសិស្សានុសិស្ស ត្រូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ជៀសការគ្រោះថា្នក់ចរាចរណ៍ (ក្រោមពាក្យស្លោកថា ថ្ងៃនេះថ្ងៃស្អែកមិនឲ្យមានគ្រោះ ថ្នាក់ចរាចរណ៍ជាដាច់ខាត)៕
មតិយោបល់