គ្រាប់បាល់តែមួយគត់របស់កីឡាករ Peter Crouch បានធ្វើឲ្យ ក្លិប Stoke City បំបាក់ភ្ញៀវ Newcastle 1-0 ដែលជាការដាក់សម្ពាធកាន់តែធ្ងន់ធ្ងរដល់ គ្រូបង្វឹក Alan Pardew ។
គ្រាប់បាល់មួយគ្រាប់នេះដែរ ជាគ្រាប់បាល់តែតមួយទំហឹងក្បាលរបស់ Peter Crouch នៅនាទី ១៥ ធ្វើឲ្យអ្នកគាំទ្រខ្លួនៅ ពហុកីឡដ្ឋាន Britannia Stadium ហើបគូថពីកៅអ៊ី។
លទ្ធផលឈ្នះនេះបានធ្វើឲ្យ Stoke ឡើងមកកាន់លេខរៀងទី ១១ នៃតារាង ខណៈដែល Newcastle United ស្ថិតនៅលេខរៀងទី ១៩ ក្នុងតំបន់គ្រោះថ្នាក់ ក្នុងចំណោម ៦ ប្រកួតដូចគ្នា ។
បញ្ជាក់ផងដែរថា សម្រាប់ គ្រូបង្វឹក Alan Pardew អាចនឹងត្រូវដេញចេញពីក្លិប ដោយជួសមកវិញនូវ អតីតចាហ្វាយគ្រប់គ្រង Everton និង Manchester United លោក David Moyes ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់