ព័ត៌មានអន្តរជាតិ

លោក Manuel Roxas ទទួលស្គាល់បរាជ័យរបស់ខ្លួន

ហ្វ៊ីលីពីន: បេក្ខជនប្រធានាធិបតីហ្វ៊ីលីពីន លោក Manuel Roxas បានទទួលស្គាល់ថា ខ្លួនពិតជាបានចាញ់គូប្រជែងលោក Rodrigo Duterte អភិបាលក្រុងទីក្រុង Davao។

នៅក្នុងសន្និសីទកាសែត លោកបេក្ខជនទទួលស្គាល់បរាជ័យរូបនោះ បានម្តែងការដឹងគុណរបស់លោកដល់លោកប្រធានាធិបតីកំពុងកាន់តំណែង គឺលោក Benigno Aquino ដែលបានគាំទ្ររូបលោកតាមរយៈយុទ្ធនាការប្រធានាធិបតី នាពេលកន្លងមក។

លោកបានថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់លោកទាំងអស់ ដោយផ្អែកលើការទទួលបានពិន្ទុសរុបមិនផ្លូវការនេះ វាជាការច្បាស់ណាស់ថា លោកអភិបាលក្រុងដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មី គឺជាដៃគូប្រជែងដ៏ស្វិតស្វាញផងដែរ។

សូមជម្រាបថា លោក Dodrigo Durterte ទទួលបានសំឡេងគាំទ្រប្រមាណ ៣៩ភាគរយ ស្មើនឹងប្រមាណ ១៤,៨លានសំឡេង គ្រាដែលដែលលោក Manuel Roxas ទទួលបានសំឡេងគាំទ្រប្រមាណ៩លាន សំឡេង ស្មើនឹង ២៣ភាគរយ៕

roxas-duterte1

មតិយោបល់