ព័ត៌មានជាតិ

បុរស២នាក់ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ ក្រោយពីត្រូវរថយន្តមិនចាំម៉ាកបុកពេញទំហឹង

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បណ្តាលឲ្យបុរស២នាក់ ហោះផ្លោងបោកនៅនឹងថ្នល់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ខណ:ដែលត្រូវរថយន្តមួយគ្រឿងមិនស្គាលម៉ាក បានបើកបុកចំពីក្រោយយ៉ាងពេញទំហឹង រួចបើករត់គេចបាត់ ។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូរបស់ជនរងគ្រោះ ម៉ាក ស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ជិះដោយបុរសរងគ្រោះខាងលើ បានធ្វើដំណើរតាមផ្លូវ ភ្នំពេញហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ផ្លូវ១៩៨៦ កែងផ្លូវ៩៣ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកតាមបណ្តោយផ្លូវខាងលើស្របទិសគ្នា បុកពីក្រោយពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូ និងម្ចាស់កង់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម គួរឲ្យរន្ធត់។

គួរបញ្ជាក់ផងដែរថា សាកសពបុរសទីមួយ ត្រូវបានគេស្គាល់សាច់ញាតិហើយ ក៏ប៉ុន្តែសាកសពបុរសទី២ គឺមិនទាន់ឃើញមានសាច់ញាតិមកទទួលនៅឡើយទេ។

ក្រោយពេលកើតហេតុ មហាជនសង្ឃឹមថាសមត្ថកិច្ចនឹងដុតដៃដុតជើង រួចពិនិត្យមើលទៅកាមេរ៉ាសុវត្ថិភាពដែលចាប់នៅជាប់ស្តុបដើម្បីស្វែងរកម្ចាស់រថយន្តបង្កឲ្យមកទទួលទោសនិងធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់ផងដែរ៕

មតិយោបល់