ព័ត៌មានជាតិ

រថយន្តតូយូតាបុករះសុទ្ធតែរថយន្តស៊េរីទំនើប ៣គ្រឿង បណ្ដាលឲ្យរងការខូចខាត នៅម្ដុំស្ដុបអូរឫស្សី

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ស្ថិតម្ដុំស្ដុបអូរឫស្សី តាមបណ្ដោយផ្លូវមុន្នីវង្សសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរថយន្តម៉ាកតូយូតាតាកូមា បុករះសុទ្ធតែរថយន្តស៊េរីទំនើបចំនួន ៣គ្រឿង បណ្ដាលឲ្យរងការខូចខាត មូលហេតុមិនទាន់ដឹង ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់តាំង​សម្រួល យករថយន្តមកអែបខាង ដើម្បីដោះស្រាយតាមនីតិវិធី។

រថយន្តម៉ាក LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2AK-4666។
រថយន្តម៉ាក LEXUS ពាក់ស្លាកលេខ ភ្នំពេញ 2BG-1699។
រថយន្តម៉ាក Rolls Royce ពាក់ស្លាកលេខ ភ្នំពេញ 2BC-1119។

សូមបញ្ជាក់៖ ករណីនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ ចំណែកម្ចាស់រថយន្តបង្កចុះរត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់