ប៉ាគីស្ថានៈ យ៉ាងហោចណាស់មនុស្ស ៧០នាក់ ត្រូវបានសម្លាប់ និង ២៥០ នាក់ទៀតរងបួស ដោយ ៤០ នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីហេតុការណ៍ បំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅទីសក្ការៈបូជា ក្នុងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្រុមមន្រ្តី បាននិយាយថា ក្រោយការវាយប្រហារនេះ សន្ដិសុខត្រូវបានរឹងបន្តឹង ក្នុងប្រទេស។
ក្រុមរដ្ឋអ៊ិស្លាម (IS) បានអះអាងថា ខ្លួនជាអ្នកបើកការវាយប្រហារនេះ ដែលបានសម្លាប់មនុស្សច្រើនបំផុត នៅប៉ាគីស្ថាន សម្រាប់ឆ្នាំ ២០១៧នេះ នៅទីប្រជុំជន Sehwan នៃខេត្ត Sindh ចម្ងាយ ២០០ គីឡូម៉ែត្រ ភាគឦសានខេត្តនៃរដ្ឋធានីការ៉ាជី។
ប្រភពប៉ូលិស បានឲ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានចូលទីសក្ការៈបូជា Lal Shahbaz Qalandar រួចក៏បំផ្ទុះខ្លួនឯងនៅទីនោះ ដែលមានពួកបរិសុទ្ធមូស្លីមរាប់រយនាក់ កំពុងរៀបចំពិធីបុណ្យសាសនា ។
សូមជំរាបថា ចេតិយ Lal Shahbaz Qalandar មានអាយុច្រើនសតវត្សមកហើយ ដែលជាទីសក្ការៈបូជា ដ៏ពិសិដ្ឋ នៅក្នុងប្រទេសប៉ាគីស្ថាន៕
https://youtu.be/ttWxloBglkE
មតិយោបល់