ព័ត៌មានជាតិ

គួរឲ្យសង្វេគណាស់! កម្មកររោងចក្រ២នាក់ប្ដីប្រពន្ធ ត្រូវរថយន្តបុក ស្លាប់ និងរងរបួសយ៉ាងដំណំ

ព្រះសីហនុ: នៅវេលាម៉ោង ៨ និង០០នាទីយប់ថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០១៩ មានករណីរថយន្តបុកចំពីក្រោយ ម៉ូតូកម្មកររោងចក្រ កំពុងជិះ២នាក់ប្ដីប្រពន្ធ បណ្ដាលឲ្យស្លាប់ និងរងរបួស ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅស្របគ្នា ពីខេត្តព្រះសីហនុទៅភ្នំពេញ ចន្លោះគីឡូម៉ែត្រលេខ ២០៧-២០៨ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្ក នៅមិនទាន់ស្គាល់ភិនភាគ និងអត្តសញ្ញាណអ្នកបើកបរនៅឡើយ ដោយសារក្រោយកើតហេតុ រថយន្តបានបើករត់គេច។

ជនរងគ្រោះជិះម៉ូតូ ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G-2392 បើកបរដោយឈ្មោះ មាស សារឿន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិកោះខ្យង ឃុំកោះខ្យង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់នៅកន្លែងកើតហេតុ ចំណែកភរិយាដែលជិះពីក្រោយគ្រាន់តែរងរបួស។

បច្ចុប្បន្ន សាកសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុក នៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីស្រាវជ្រាវបន្តតាមនិតិវិធី៕

មតិយោបល់