ព័ត៌មានជាតិ

ទុស្សេខ្សែអាគុយឆេះផ្ទះខ្ទេច លោកយាយម្នាក់ស្លាប់ និងម្នាក់របួស

ក្រចេះ: អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមនឹងនគរបាលមូលដ្ឋានក៏ដូចជាកងកម្លាំងពន្លត់អគ្គិភ័យចុះទៅធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មានឈ្មោះ យិន ចាន់ ភេទស្រី អាយុ៩៦ឆ្នាំ ចំណែកឯម្ចាស់ផ្ទះមានឈ្មោះ ឈា ណោម អាយុ៥៤ឆ្នាំនិងប្រពន្ធឈ្មោះ ម៉ែន សារី អាយុ៥២ឆ្នាំ រស់នៅភូមិឃុំខាងលើរបួសឆេះសក់ក្បាលស្រាល។

ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់ខាងលើនេះមានទំហំ ៥ម៉ែត្រ គុណ៦ម៉ែត្រ ដំបូលស្បូវ រនាបក្តា និងជញ្ជាំងក្តា ហើយមូលហេតុ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា បណ្តាលមកពីការទុស្សេខ្សែអាគុយចាស់ ឆាបឆេះពេលដែលម្ចាស់ផ្ទះដេកលក់ ខូចខាត
ម៉ាស៊ីនត្រង់ស៊ី១គ្រឿង ,អង្ករចំនួន១០គីឡូក្រាម និងសម្ភារ:មួយចំនួនទៀត៕

មតិយោបល់