ព័ត៌មានជាតិ

ដាច់ភ្លើងនៅខណ្ឌសែនសុខ និងពោធិ៍សែនជ័យ អគ្គិសនីកម្ពុជា កំពុងជួសជុល

ភ្នំពេញ: តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅប៉ុន្មាននាទីមុននេះ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៖៣១នាទីរសៀល មានការដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F18) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីទីតាំងមួយចំនួន តាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រហូតដល់សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំពោះករណីដាច់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេស ហើយកំពុងពិនិត្យរកកំហូច និងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

edc

មតិយោបល់