ព័ត៌មានជាតិ

Sony ​ប្រកាស​ជា​ផ្លូវ​ការ​នូវ ​Xperia ​miro ​តាម​រយៈ ​Facebook

ជិត ២ សប្ហាហ៍មកហើយដែលលេចឮនូវព័ត៌មានថា ក្រុមហ៊ុន Sony កំពុងតែធ្វើការសាកល្បង​ទៅលើម៉ូដែលថ្មី ដែលស្ថិតនៅក្នុងត្រកូល Xperia ។

ព័ត៌មានមួយចំនួនដែលទទួលបានតាមរយៈបណ្ដាញសង្គម Facebook និងបណ្ដាគេហទំព័ត៌​មួយចំនួនទៀតថា បានបញ្ជាក់ថា Sony នឹងបង្ហាញនូវ Xperia miro ដែលជាទូរស័ព្ទដៃនៃ​បណ្ដាញសង្គម។

នៅថ្ងៃនេះ GSMarena បានចុះផ្សាយថា ក្រុមហ៊ុន Sony បានប្រកាសបង្ហាញជាផ្លូវការនូវទូរស័ព្ទ​ដៃដែលជាសមាជិកថ្មីនៃត្រកូល Xperia គឺ Sony Xperia miro តាមរយៈបណ្ដាញសង្គម Facebook។

ប្រភពខាងលើបានបញ្ជាក់បន្ថែមទៀតថា Xperia miro ប្រើប្រាស់នូវប្រព័ន្ធដំណើរការ Android 4.0 ICS ដែលមានកាមេរ៉ាទំហំ ៥ មេហ្គាភិចសែល រួមនឹងមុខងារផ្សេងៗជាច្រើនទៀត៕

 

មតិយោបល់