ព័ត៌មានជាតិ

Update: តុលាការឃុំខ្លួនតៃកុងថយន្ត Fuso បើកបុករថយន្តដឹកតាជី យាយជី របួសធ្ងន់១១នាក់ របួសស្រាល០៧នាក់

កណ្តាល: តៃកុងថយន្ត Fusoត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក ហុក វ៉ាន់ធីណា សម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្នពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័បណ្តាលអោយមានរបួសនិងស្លាប់អ្នកដ៍ទៃ» តាមបញ្ញាត្តិមាត្រា ៨៣ និងមាត្រា ៨៥ ចំណុចក គ ឃ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សូមរំលឹកថា យ៉ាងហោចណាស់មនុស្ស១៨នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងឧប្បហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្ករដោយម្ចាស់រថយន្ត Fuso បើកបរក្នុងល្បឿនលៀនមិនប្រកាន់ស្តាំ ជ្រុលចង្កូតទៅបុក រថយន្តស៊ាំយុងមួយគ្រឿងម៉ាក
ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AL-5485 បើកបរក្នុងទិសដៅពីកើតទៅលិច (បញ្ច្រាសទិសគ្នា) អ្នកបើកបរឈ្មោះ ឈាវ សុភាព ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនសែនជ័យ រាជធានីភ្នំពេញ ចំយ៉ាងពេញទំហឹង បណ្តាលអោយម្ចាស់តៃកុងឡាន ស៊ាំយ៉ុង និងតាជី យាយជី ដែលមកពីធ្វើបុណ្យនៅខេត្តព្រៃវែងវិញ ផ្លោងខ្ទាតចេញពីរថយន្តរបួសធ្ងន់ និងស្រាល។

ស្របពេលដែលរថយន្ត ទាំងពីរគ្រឿងបុកគ្នា ក៏មានបុរសម្នាក់ឈ្មោះ ពក ស៊ីណា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិលេខ១ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1T-9424 បើកបរក្នុងទិសដៅពីកើតមកលិច បានបុកពីក្រោយរថយន្តស៊ាំយ៉ុង បន្ថែមទៀត តែរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២និង៤០នាទី រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចមុខសាលាអនុវិទ្យាល័យហ៊ុនសែនខ្ពបវែង លើផ្លូវជាតិ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

បើតាមលោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅ បានប្រាប់អោយដឹងថា ជនរងគ្រោះក្នុងឧប្បហេតុគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ មានចំនួន១៨នាក់
ទី១-សាន់ សុខឃីម ភេទស្រី អាយុ៦០ឆ្នាំ នៅផ្ទះលេខ៤៧ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសស្រាល)
ទី២-ជួ លី ភេទស្រី អាយុ៨០ឆ្នាំ នៅជម្ពូវ័ន្ត សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសស្រាល)
ទី៣-ម៉ាច យ៉ន ភេទស្រី អាយុ៧០ឆ្នាំ នៅជម្ពូវ័ន្ត សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសស្រាល)
ទី៤-ហៃ គ្រឹង ភេទស្រី អាយុ៥៧ឆ្នាំ នៅផ្ទះលេខ១៣៧ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសស្រាល)
ទី៥-រី ណាត ភេទស្រី អាយុ៦២ឆ្នាំ នៅជម្ពូវ័ន្ត សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់)
ទី៦-ម៉ាច ឃីម ភេទស្រី អាយុ៦៣ឆ្នាំនៅជម្ពូវ័ន្ត សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់)
ទី៧-លឹម ក្រឹម ភេទស្រី អាយុ៥៨ឆ្នាំ នៅចាក់ជ្រូក សង្កាត់សំរោងក្រោម ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសស្រាល)
៨ទី-យិន មុត ភេទស្រី អាយុ៧២ឆ្នាំ នៅផ្ទះលេខ២៥១ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសស្រាល)
ទី៩-សេង អេង ភេទស្រី អាយុ៥៨ឆ្នាំ នៅជម្ពូវ័ន្ត សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់)
ទី១០-លន់ តេន ភេទស្រី អាយុ៦៩ឆ្នាំ នៅជម្ពូវ័ន្ត សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់)
ទី១១-ដោក រឿង ភេទស្រី អាយុ៧៥ឆ្នាំ នៅផ្ទះលេខ១០៣ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់)
ទី១២-អៀង អេង ភេទប្រុស អាយុ៧៣ឆ្នាំ នៅផ្ទះលេខ៨៤ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសស្រាល)
ទី១៣-ឡេង ឡាយ ភេទស្រី អាយុ៧០ឆ្នាំ នៅផ្ទះលេខ៥២ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់)
ទី១៤-គីម លាង ភេទស្រី អាយុ៧៣ឆ្នាំ នៅផ្ទះលេខ១០៥ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់)
ទី១៥-ជី ប៉ូវ ភេទស្រី អាយុ៧៥ឆ្នាំ នៅផ្ទះលេខ១០៥ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់)
ទី១៦-ស៊ុយ ឡា ភេទស្រី អាយុ៦០ឆ្នាំ នៅជម្ពូវ័ន្ត សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់)។

 

មតិយោបល់