ភ្នំពេញ: ស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេ បានកូនស្រីម្នាក់នៅលើស្ពានព្រះមុនីវង្សថ្មី ខណៈពេលដែលរូបគាត់និងប្អូនស្រីម្នាក់ទៀត បានជិះម៉ូតូឌុបក្នុងគោលបំណងទៅឆ្លងទន្លេនៅមន្ទីពេទ្យបង្អែកមានជ័យ ដែលបង្ករឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរតាមផ្លូវយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចលើស្ពានព្រះមុនីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលមូលដ្ឋានម្នាក់បានប្រាប់ឱ្យដឹងថា ស្ត្រីរូបនេះមានឈ្មោះ នី ចំរើន ហៅ ចិន អាយុ ២៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ មុនពេលកើតហេតុ ស្ត្រីខាងលើមានអាការៈឈឺពោះខ្លាំងក៏បានហៅអោយប្អូនស្រីរបស់ខ្លួនម្នាក់ ជូនទៅឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែកមានជ័យ ដោយនាំគ្នាជិះម៉ូតូឌុបមួយគ្រឿង លុះមកដល់ចំណុចខាងលើកំពុងតែមានកាកកស្ទះចរាចរណ៍នោះ មិនទាន់ដល់ពេទ្យផងក៏ឈឺពោះនិងឆ្លងទន្លេបានកូនស្រីម្នាក់តែម្តង និងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរតាមផ្លូវយ៉ាងខ្លាំង។
ក្រោយពេលកើតហេតុ ក៏មានការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសម្ថកិច្ចមូលដ្ឋានចុះមកធ្វើអន្តរាគមន៍ និងហៅរថយន្តសាមុយមកដឹកយកស្ត្រីរូបនោះ និងកូនស្រីទៅធ្វើការសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកមានជ័យភ្លាមៗផងដែរ៕
មតិយោបល់