ព័ត៌មានបច្ចេកវិទ្យា

ចង់ដោនឡូដរូបភាព ឬវីដេអូចេញពីកម្មវិធី Instagram សូមអនុវត្តតាមរបៀបនេះ (ពុំចាំបាច់ Jailbreak ទេ)

Instagram គឺជាបណ្តាញសង្គមរូបភាពដ៏ល្បីល្បាញលើពិភពលោក ជាធម្មតាកម្មវិធីនេះពុំអនុញ្ញាតឲ្យអ្នកប្រើប្រាស់​ដោនឡូដរូបភាព ឬវីដេអូចេញពីកម្មវិធីបានទេ។ លើកលែងតែអ្នកដែលបាន Jailbreak ទូរស័ព្ទដៃរបស់ពួកគេរួចទើបមានវិធីអាចដោនឡូដបាន។

ប៉ុន្តែឥឡូវនេះអ្នកប្រើប្រាស់ប្រព័ន្ធ iOS​ 10 ឡើងទៅពុំចាំបាច់ Jailbreak ក៏អាចដោនឡូដរូបភាព ឬវីដេអូចេញពីកម្មវិធី Instagram បានដែរ ដោយប្រិយមិត្តតម្រូវឲ្យដំឡើងកម្មវិធីតែមួយគត់ឈ្មោះថា ​Instagram ++។

របៀបអនុវត្តន៍

១​ – ប្រសិនបើលោកអ្នកបានដំឡើងកម្មវិធី Instagram លើទូរស័ព្ទដៃ iPhone ឫ iPad រួច សូមធ្វើការលុបវាចោលជាមុនសិន

២ – ចុចលើតំណភ្ជាប់នេះ រួចចុចលើប៊ូតុង Download ដើម្បីទាញយកឯកសារកម្មវិធី Instagram ++ ជាប្រភេទ .ipa ដាក់ក្នុងកុំព្យូទ័រ

៣ – ចុចទីនេះ Windows | Mac ដើម្បីដោនឡូដកម្មវិធី Cydia Impactor ទុកសម្រាប់ដំឡើងកម្មវិធី Instagram ++ ដាក់ចូលទូរស័ព្ទដៃ

៤ – ដោតភ្ជាប់ទូរស័ព្ទដៃ iPhone ឬ iPad ជាមួយកុំព្យូទ័រតាមរយៈរន្ធ USB

៥ ​- បើកកម្មវិធី Cydia Impactor

៦ – ទាញឯកសារកម្មវិធី Instagram ++ ដែលបានដោនឡូដរួច ដាក់លើកម្មវិធី Cydia Impactor (ដូចរូបបង្ហាញខាងក្រោម)

៧ – បន្ទាប់មកអ្នកនឹងតម្រូវឲ្យវាយបញ្ចូលគណនី Apple និងលេខកូដសម្ងាត់ផ្ទាល់ខ្លួនចូល

៨​ – ក្រោយពេលបញ្ចូលគណនី និងលេខកូដរួច រង់ចាំដំណើរការរហូតដល់ចប់ លោកអ្នកនឹងឃើញកម្មវិធី Instagram ថ្មី ដែលជា Instagram ++ នៅលើផ្ទាំងកម្មវិធី iPhone ឬ iPad ជាមិនខាន។

៩ – មុននឹងចុចបើកកម្មវិធី Instagram ++ សូមចូលទៅកាន់កម្មវិធី Settings -> General -> Profiles (ទូរស័ព្ទខ្លះវាបង្ហាញថា Device Management ឬ Profile & Device Management)

១០ – ចុចលើឈ្មោះគណនីរបស់លោកអ្នក

១១ -​ ចុចលើពាក្យ Trust ឈ្មោះគណនីរបស់អ្នក (ចុច Trust ម្តងទៀតដើម្បីបន្តដំណើរការ)

១២ – ត្រលប់ទៅកាន់ផ្ទាំងកម្មវិធីវិញ ពេលនេះប្រិយមិត្តអាចបើកកម្មវិធី Instagram ++ បានដោយជោគជ័យហើយ

ចំណាំ៖ កម្មវិធីនេះមានប្រសិទ្ធភាពតែ ៧ ថ្ងៃប៉ុណ្ណោះ ប្រសិនបើចង់បន្តការប្រើប្រាស់ សូមអនុវត្តរបៀបដំឡើងសារជាថ្មីម្តងទៀត។

មតិយោបល់