ព័ត៌មានជាតិ

ប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: ករណីប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ កាលពីវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំនុចភូមិថ្មី ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា សពឈ្មោះ ឈូក ចន្នី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់។

តាមការត្រួតពិនិត្យ និងបំភ្លឺរបស់សាច់ញាតិ ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយខ្លួនឯង កាលពីវេលាម៉ោង១០ យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចខាងលើ៕

មតិយោបល់