ព័ត៌មានជាតិ

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ទៅជូនលោកយាយ លោកតាអាយុ ១០០ ដល់១០២ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅជូនលោកយាយ លោកតាអាយុ ១០០ ដល់១០២ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល និងនៅខណ្ឌកំបូល ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្រាប់ទីតាំងទី១ ថវិកាចំនួន០៣លានរៀល ជូនលោកយាយ ហាយ សាម៉េត មានអាយុ១០១ឆ្នាំ រស់នៅស្រុកពញាឮ ខេត្តកណ្ដាល បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ប្រភេទកូវីសែល។

មតិយោបល់