ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានឲ្យដឹងថា នឹងមានការផ្អាកការផ្គត់ផ្គង់ទឹក ដល់ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងសង្កាត់និរោធ និងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលការផ្អាកនេះ នឹងធ្វើឡើងនៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្នុងនោះដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី ទំហំ ១៦០ មម នៅចិញ្ចើមខាងជើងផ្លូវជាតិលេខ១ ចាប់ពីផ្លូវលេខ ៣៥៧ ដល់ផ្លូវ៦១០ ស្ថិតក្នុងសង្កាត់និរោធ និងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅយប់ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៧ ដោយផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ប្រមាណជា៤ម៉ោង គឺចាប់ពីម៉ោង៨ យប់ ដល់ម៉ោង១២យប់៕
មតិយោបល់