ព្រៃវែងៈ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន នៅភូមិបាទី ឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ គ្រួច អ៊ឹង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ បានយកក្រមាចម្រុះពណ៌ ចង.កសម្លាប់ខ្លួនមនៅដើមឈើកែងកួយ។
មូលហេតុ ដោយសារនៅថ្ងៃកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះបាត់រហូតដល់ពេលល្ងាច មិនឃើញត្រឡប់មកវិញ ក៏ត្រូវក្រុមគ្រួសារបាននាំគ្នាដើររកតែរកមិនឃើញ ក៏បាននាំគ្នាត្រឡប់មកផ្ទះវិញ។ លុះដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២និង១១នាទី ទើបឪពុកម្តាយនិងប្អូនបានរកឃើញសាកសពជនរងគ្រោះចង.កសម្លាប់ខ្លួននៅនិងដើមឈើកែងកួយ ខាងក្រោយផ្ទះ ចម្ងាយ៣០ម៉ែត្រ ទើបរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព ឆ្លងតាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនិងគ្រូពេទ្យមណ្ឌសុខភាពពាមរក៏ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារចង.កពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់