ព័ត៌មានជាតិ

First News៖ ក្រុមចោរប្រដាប់ដោយអង្រែ ចូលប្លន់ទ្រព្យសម្បត្តិក្នុងផ្ទះមួយកន្លែង នៅសង្កាត់កំពង់សំណាញ់

កណ្តាលៈ ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីប្លន់មួយបានកើតឡើង បន្ទាប់ពីក្រុមចោរ ប្រដាប់ដោយអង្រែ បានចូលមកវាយម្ចាស់ផ្ទះ ប្លន់យកទ្រព្យសម្បត្តិ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ រួចរត់គេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃត្រង់ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ K14 ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ខណៈនេះសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានក្រុងតាខ្មៅ កំពុងតែធ្វើការឡោមពទ្ធ័ទីតាំងខាងលើ ចំណែកជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់