ព័ត៌មានជាតិ

អាមេរិកយល់ព្រមនាំចេញវ៉ាក់សាំង AstraZeneca ៦០លានដូស ក្រោយរងការរិះគន់ជុំវិញរឿងស្ដុកទុកវ៉ាក់សាំង

 

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងនាំចេញវ៉ាក់សាំង AstraZeneca ៦០លានដូសទៅក្រៅប្រទេស បន្ទាប់ពីមានការរិះគន់ជាច្រើនថារដ្ឋបាលលោក ចូ បៃដិន ប្រមូលទិញ វ៉ាក់សាំងស្ដុកទុក ខណៈបណ្ដាប្រទេសដទៃកំពុងខ្វះខាតវ៉ាក់សាំង។

ក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ ទីប្រឹក្សាជាន់ខ្ពស់សេតវិមាន លោក អេនឌី ស្លាវីត (Andy Slavitt) បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិកនឹង បញ្ចេញវ៉ាក់សាំង AstraZeneca ៦០លានដូសទៅកាន់បណ្ដាប្រទេសដទៃ នៅពេលដែលវ៉ាក់សាំងទាំងនេះមានគ្រប់គ្រាន់»។

លោក Slavitt មិនបានបញ្ជាក់លម្អិតថាតើ មានវ៉ាក់សាំងចំនួនប៉ុន្មានត្រៀមរួចរាល់សម្រាប់ការនាំចេញ ឬក៏ថាតើវ៉ាក់សាំងទាំងនេះនឹងត្រូវបញ្ជូនទៅទីណានោះទេ ដោយគ្រាន់តែលោកឱ្យដឹងថាក្នុងពេលបច្ចុប្បន្ន វ៉ាក់សាំងនៅមានចំនួនតិចតួចនៅឡើយ៕

AFP៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១

មតិយោបល់