ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរស៣នាក់ និងដកហូតគ្រឿងញៀន ៤កញ្ចប់

ភ្នំពេញ: កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅអធិការនគរបាលខណ្ឌច្បារអំពៅ បានធ្វើការបង្ហាញក្រុមមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ៣នាក់ និងដកហូតបានថ្នាំញៀនចំនួន ៤កញ្ចប់តូច នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងភូមិសាស្ត្ររបស់ខ្លួនជាបន្តបន្ទាប់នាពេលកន្លងមកនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យទាំង៣នាក់ មានទី១-ឈ្មោះ សោម ស៊ុនដារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាងកាត់សក់ ទី២-ឈ្មោះ ប្រាក់ វណ្ណ: ភេទប្រុស អាយុ ៣៧ឆ្នាំ ត្រូវបានឃាត់ខ្លួនបានកាលពីថ្ងៃទី វេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ ២០១៧ នៅក្នុងសង្កាត់និរោធ និងទី៣-ឈ្មោះ ម៉ៅ សុធី ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវបានឃាត់ខ្លួនបានកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី ២១ ខែ កុម្ភ: ឆ្នាំ ២០១៧ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយធ្វើការដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាម ព៌ណសថ្លា សរុបចំនួន ៤កញ្ចប់តូច ជាបន្តបន្ទាប់ផងដែរ។

ក្រោយពីប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនេះដែរ ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទាំង ៣នាក់ រួមទាំងថ្នាំញៀនទាំង ៤កញ្ចប់ជាវត្ថុតាង និងធ្វើការកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការចាត់ការ ទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់