បន្ទាយមានជ័យៈ ពស់ថ្លាន់ចំនួន៣ក្បាល ដែលមានទម្ងន់ប្រមាណ៤៥គីឡូក្រាម ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញខាងក្រោយសាលាសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ក្រោយពីប្រទះឃើញរយៈពេល៣ថ្ងៃរួចមក អាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការប្រគល់ពស់ថ្លាន់ ទាំង៣ក្បាលខាងលើ ឲ្យទៅមន្ត្រីអន្តរាគមន៍ បង្ក្រាបបទល្មើសសត្វព្រៃចល័ត ដើម្បីយកទៅព្រលែងក្នុងព្រៃធម្មជាតិ ក្នុងព្រៃឧទ្យានជាតិដើម្បីរក្សាសុវត្ថិភាពពួកវានិងអភិរក្សធនធាន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នៅទីបញ្ជាការអាវុធហត្ថខេត្ត៕
https://youtu.be/USS12CqZ5ig
មតិយោបល់