ព័ត៌មានជាតិ

ជជែកគ្នារឿងលេងបៀរឈ្នះតិច ច្រើនទាស់ពាក្យសំដីគ្នា ម្ខាងបែកដេរ១២ថ្នេរចូលពេទ្យ ម្ខាងចូលប៉ុស្តិ៍

ភ្នំពេញៈ ករណីហិង្សាដោយចេតនាដោយប្រើដុំថ្មវាយបណ្ដាលឲ្យរបួសកើតហេតុនៅវេលាម៉ោង៨និង៤០នាទី យប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅចំណុចក្បែរតាបប៊ីយ៉ែ ស្ថិតក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានី ភ្នំពេញ ។
ភាគី(ក)
១-ឈ្មោះ អិន សំអៀង ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ បើកបររថយន្ដ ស្នាក់នៅផ្ទះជួល ភូមិទួលកី សង្កាត់ ភ្លើង ឆេះ រទេះ ខណ្ឌកំបូល រាជធានី ភ្នំពេញ។
២-ឈ្មោះ អិន សំអើត ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខ របរ គ្មាន ស្នាក់នៅ ផ្ទះជួល ភូមិ ទួល កី សង្កាត់ ភ្លើង ខណ្ឌកំបូល រាជធានីភ្នំពេញ។
គាគី(ខ)
១-ឈ្មោះ សេង ថេង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិ កប់ ភ្លុក សង្កាត់ ភ្លើង ឆេះ រទេះ ខណ្ឌកំបូល រាជធានី ភ្នំពេញ។

តាមប្រភពព័ត៌មាន កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង២និង០០នាទី មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ ពីរនាក់ បងប្អូនបង្កើត គឺជាអ្នកស្គាល់គ្នា ហើយជជែក គ្នា លេង អំពីរឿងលេងបៀរឈ្នះតិច ឈ្នះច្រើន ហើយក៏បានទាស់ពាក្យសំដីគ្នា ស្រាប់តែភាគី(ខ) បានទាញដំបងជ្រុងវាយភាគី(ក) ប្អូន ស្រាប់ភាគី(ក) បង បានទាញដុំថ្ម ចំណែកប្អូនបានទាញខ្សែក្រវ៉ាត់នៅក្បែរនោះដែរ មកវាយលើភាគី(ខ) ត្រូវក្បាលដេរចំនួន ១២ថ្នេរ បន្ទាប់មកភាគី(ខ) បានរាយការណ៍មកសមត្ថកិច្ច ក៏បាននាំខ្លួនមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះ រួចក៏ប្រគល់ជូនផ្នែកជំនាញយុត្តិធម៌ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់