កណ្តាល: មុននេះបន្តិច ភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាលបានរាយការណ៍ឲ្យដឹងថា បុរសម្នាក់ដែលគេស្គាល់ថាជា ចោរប្លន់ប្រដាប់ដោយអង្រែ បានសម្រេចចិត្តធ្វើអត្តឃាត នៅក្នុងបន្ទប់ឃុំខ្លួន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
សូមរំឭកថា កាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃត្រង់ទី២២ ខែកុម្ភ: ឆ្នាំ២០១៧ មានករណីប្លន់មួយដែលក្រុមចោរ ប្រដាប់ដោយអង្រែ បានចូលមកវាយម្ចាស់ផ្ទះ ប្លន់យកទ្រព្យសម្បត្តិ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ រួចរត់គេចខ្លួន។ ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅចំណុចផ្លូវ K14 ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕
មតិយោបល់