ព័ត៌មានជាតិ

ខ្លាំងប៉ះខ្លាំង បងថ្លៃប្អូនថ្លៃផ្ទុះហិង្សាដាក់គ្នា ត្រូវសម្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ជម្លោះក្នុងគ្រួសារមួយបានកើតឡើង រវាងបងថ្លៃ និង ប្អូនថ្លៃ ប្រុសចំនួន ៣នាក់ បង្កជាហិង្សាបង្ករបួសស្នាម ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវធ្វើការឃាត់ខ្លួនទាំងអស់គ្នា យកមកធ្វើការអប់រំ បញ្ចប់រឿងនោះ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២រសៀលថ្ងៃត្រង់ ថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ ២៧ ផ្លូវលេខ ៤៩៦ ក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា បុរសជាបងថ្លៃ ប្អូនថ្លៃដែលបានឃាត់ខ្លួនទាំង ៣នាក់មាន ទី១-ឈ្មោះ ឆាយ ឧត្តម អាយុ ២៨ឆ្នាំ (ជាប្អូនថ្លៃ) ទី២-ឈ្មោះ ថេង សាវុធ អាយុ ៣៧ឆ្នាំ និងទី៣-ឈ្មោះ ហេង សុគន្ធ អាយុ ៣០ឆ្នាំ (ទាំងពីរនាក់ជាបងថ្លៃ) ទាំង៣នាក់ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើជាមួយគ្នា។

មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៧ កន្លងមកនេះ បុរសជាបងថ្លៃទាំង ២នាក់ បានមានជម្លោះជាមួយនិងបុរសឈ្មោះ ឆាយ ឧត្តម ជាប្អូនថ្លៃ ដែលតែងតែអុកឡុកក្នុងគ្រួសារ និងបង្ករឿងមិនលួសពេលឡើយ ហើយក៏នាំគ្នាព្រួតវាយទៅលើគេបង្កជារបួសស្នាម លុះព្រឹកឡើងក៏ត្រូវបានកម្លាំងមានសមត្ថកិច្ចឃាត់ខ្លួនទាំង ៣នាក់តែម្តង។

ក្រោយពេលដែលធ្វើការឃាត់ខ្លួនបុរសជាបងថ្លៃ និងប្អូនថ្លៃប្រុសទាំង ៣នាក់យកមកកាន់ប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវរួចហើយ ក៏ធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ចប់រឿងត្រឹមត្រូវ ទើបអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញផងដែរ៕

មតិយោបល់