ព័ត៌មានជាតិ

មួយករណីទៀតហើយ! ភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ធ្វើឲ្យរបើកដំបូលផ្ទះពលរដ្ឋ៣០ខ្នង

ព្រះសីហនុ: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ធ្វើឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋប្រមាណជា ៣០ខ្នង និងផ្នែកខ្លះនៃដំបូលផ្សារកំពង់សីលា នៅចំណុចភូមិចាំស្រីភូមិវាល និងភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ៕

មតិយោបល់