ព័ត៌មានជាតិ

ព្រះសីហនុទៀតហើយ! ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ ធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់

ព្រះសីហនុ: សមត្ថកិច្ចបានឲ្យដឹងថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានក្មេងប្រុស អាយុ៣ឆ្នាំម្នាក់ បានធ្លាក់ទឹក បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ។

សាកសពក្មេងប្រុសខាងលើនេះ មានឈ្មោះ ឡេង គឹមឡាង ភេទប្រុស អាយុ៣ឆ្នាំស្នាក់នៅជាមួយឪពុកម្តាយ នៅចំណុចកើតហេតុខាងលើ។

ក្រោយពីកើតហេតុហើយនោះ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យ និងធ្វើកំណត់ហេតុ ប្រគល់សាកសពក្មេងប្រុសរងគ្រោះទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់