ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់ ដាច់ក្រលេកង់ខាងឆ្វេង ជ្រុលទៅបុករថយន្ត បាឡែន រងការខូចខាត

ភ្នំពេញ៖ រថយន្តដឹកខ្សាច់ មួយគ្រឿង បានដឹកខ្សាច់ពេញ ក៏បានដាច់ក្រលេកង់ខាងឆ្វេង ហើយបានរ៉េចង្កូត ទៅបុកជាមួយរថយន្តមួយគ្រឿង កាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខ អធិការដ្ឋានរបាលជលផលចតុមុខ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យ Post News ដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តដឹកខ្សាច់ មួយគ្រឿង ម៉ាក ហីុយ៉ាន់ដាយ ពណ៌ លឿង ពាក់ស្លាកលេខ កណ្តាល 3A-0183 បានបើកបរ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដឹកខ្សាច់ បានដាច់ក្រលេកង់ខាងឆ្វេង ក៏រ៉េចង្កូតមកខាងឆ្វេងដៃ បណ្តាលឲ្យបុកជាមួយរថយន្ត មួយគ្រឿង ម៉ាក កាមរីបាឡែន ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-2836 ជិះ ០២នាក់ប្តីប្រពន្ធ បានបើកបរបញ្ជ្រាសទិសគ្នា បានរងការខូចខាត ផ្នែកខាងមុខ បណ្តាលឱ្យកំពិត តែសំណាងល្អ អ្នកបើកបរ មិនមានរងរបួសនោះទេ។ ក្រោយពីកើតហេតុ ម្ចាស់រថយន្តដឹកខ្សាច់ បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុក តែរថយន្តបង្កនៅទីនោះ។

ក្រោយពីកើតហេតុ សមត្ថកិច្ច បានចុះមកធ្វើការវាស់វែង តែដោយភាគីខាង រថយន្តដឹកខ្សាច់ បានសុំធ្វើការចរចាគ្នា នៅកន្លែងកើតហេតុ ដោយតំណាងរថយន្តដឹកខ្សាច់ សុំសងចំនួន ១០០ដុល្លារ តែដោយសារម្ចាស់រថយន្ត បាឡែន សុំសំណងពីរថយន្តបង្ក ចំនួន ៣០០០ដុល្លារ ក្រោយមក ខាងតំណាងភាគីរថយន្តបង្ក បានធានាជួសជុល ឱ្យម្ចាស់រថយន្តបាឡែន ទាំងស្រុង៕

photo_2016-05-10_20-25-32 photo_2016-05-10_20-25-35

មតិយោបល់