ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជាប់ពាក់ព័ន្ធករណី គ្រឿងញៀន នៅក្រុងសួង

ត្បូងឃ្មុំ៖ កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលក្រុងសួង បានបើកប្រតិបត្តិការណ៍បង្ក្រាប ករណីរក្សាទុកប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន កាលពីវេលាម៉ោង០១ និង៣០នាទី រសៀល ថ្ងៃទី១០ ឧសភា ២០១៦ នៅចំណុច បារុងយាមកៅស៊ូ ឡូលេខ 011B ស្ថិតនៅក្នុងភូមិទី១៨ សង្កាត់សួង ក្រុងសួង។

មន្ត្រីមានសមត្ថកិច្ច បានឱ្យ Post News ដឹងថា ឃាត់ខ្លួនជនសង្ស័យ បានចំនួន ៣នាក់ ក្នុងនោះ រួមមានដូចជា ទី១ ឈ្មោះ យ៉ុន ឃុនទ្រី ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិជ្រៃបិទមាស សង្កាត់សួង ទី២ ឈ្មោះ ហោ វ៉ាង ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិធ្លក សង្កាត់សួង និងទី៣ ឈ្មោះ ភាព វល័ក្ខ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិ៣១០ សង្កាត់សួង ក្រុងសួង។ ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច បានធ្វើការដកហូត នូវវត្ថុតាងថ្នាំញៀន ប្រភេទម្សៅក្រាម ពណ៌ស ចំនួន ២កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន ត្រូវបានសមត្ថកិច្ច កំពុងចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-05-10_20-17-51 photo_2016-05-10_20-17-53 photo_2016-05-10_20-17-55 photo_2016-05-10_20-17-58 photo_2016-05-10_20-18-01

មតិយោបល់