ស៊ីរីៈ បើតាម ក្រុមអង្កេតការណ៍សិទ្ធិមនុស្ស នៅស៊ីរី បានឲ្យដឹងថា ការវាយប្រហារ តាមដែនអាកាស ទៅលើទីក្រុងមួយ ក្នុងខេត្តអ៊ីដលីប ភាគពាយព្យប្រទេសស៊ីរី បានសម្លាប់មនុស្ស អស់ចំនួនជិត ១០នាក់។ នេះបើតាមរយៈ សារព័តមានចិន ស៊ិនហួរ បានចេញផ្សាយ នៅយប់ថ្ងៃទី១០ ឧសភា ២០១៦ នេះ។
ការប៉ះទង្គិចនេះ ក៏នៅតែបន្តកើតមានទ្បើង ផងដែរ ក្នុងទីក្រុងអាឡេប៉ូ ចម្ងាយ ៥០គីទ្បូម៉ែត្រ ពីទីក្រុងនៅក្នុងខេត្តអ៊ីដលីប ដែលវាជាការវាយប្រហារ យ៉ាងខ្លាំង ជុំវិញទីក្រុងអាទ្បេប៉ូ នេះបើតាមការឲ្យដឹង ពីក្រុមមន្ត្រីមូលដ្ឋាន។
សូមជម្រាបថា ការវាយឆ្មក់តាមដែនអាកាស ដោយយន្តហោះចម្បាំងស៊ីរី ឬរុស្ស៊ីនេះ បានវាយប្រហារនៅទីក្រុង ប៊ីននីស (Binnish) ចម្ងាយណ ៦គីឡូម៉ែត្រ ពីរដ្ឋធានី នៃខេត្តអ៊ីដលីប នោះ៕



មតិយោបល់