ព័ត៌មានជាតិ

អាងថាមានសន្តិសុខយាម ទុកម៉ូតូនៅមុខក្រុមហ៊ុន ទីបំផុតចោរកាច់កយកទៅបាត់

ភ្នំពេញៈ នារីរូបស្រស់ម្នាក់ បានរត់ទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅដើម្បីដាក់ពាក្យបណ្តឹង បន្ទាប់ពីចូលទៅធ្វើការក្នុងក្រុមហ៊ុន ហើយបានទុកម៉ូតូនៅខាងមុខ ដោយអាងថាមានសន្តិសុខយាមខាងក្រៅ ស្របពេលសន្តិសុខចូលបន្ទប់ទឹកមួយភ្លែត ស្រាប់តែជនសង្ស័យម្នាក់លួចកាច់សោរយកទៅបាត់ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្រុមហ៊ុនខេមបូ ជិតវត្តវិហារឃួន ផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ យឹម គិមឡៃ ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ ៤៨E0 ផ្លូវលេខ៩៥ ភូមិ៩ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។

នារីរងគ្រោះបានឲ្យដឹងថា ម៉ូតូដែលបានបាត់នោះម៉ាកស្កូបពី ពាក់ស្លាកលេខភ្នំពេញ 1CB-3118 ពណ៌ខៀវខ្ចី ។

តាមការរៀបរាប់ពីម្ចាស់ម៉ូតូបានឲ្យដឹងថា នៅមុនពេលកើតហេតុរួបគាត់បានទុកម៉ូតូនៅខាងមុខក្រុមហ៊ុន ដោយអាងថាមានសន្តិសុខយាមត្រឹមត្រូវនៅទីនោះ
ហើយក៏បានចូលទៅធ្វើការបាត់។ ក្រោយមកពេលសន្តិសុខទៅបន្ទប់ទឹកស្រាប់តែជនសង្ស័យមកលួចយកទៅបាត់ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។

បច្ចុប្បន្ន ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ចឈានទៅដល់ការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

https://youtu.be/w0sEWlS7KJ4

មតិយោបល់