ព័ត៌មានជាតិ

ផ្អើលឈូឆរ! មនុស្សម្នានាំគ្នាដងយកប្រេង ដែលហូរតាមប្រឡាយ នៅផ្លូវជាតិលេខ៣

ព្រះសីហនុ: នៅវេលាថ្ងៃត្រង់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ មានករណីភ្ញាក់ផ្អើលមួយ ដោយពលរដ្ឋជាច្រើននាក់ បាននាំគ្នាដងយកប្រេង ដែលហូរតាមប្រឡាយ ស្របតាមផ្លូវជាតិលេខ៣ ជិតប្រជុំជនវាលរេញ ។

សមត្ថកិច្ច បានឲ្យដឹងថា ប្រេងនេះ ជាប្រេងម៉ាស៊ូត មានចំនួនប្រមាណជាង៣ ០០០លីត្រ បានធ្លាយចេញពីស៊ីទែនស្តុកនៅក្នុងស្ថានីយ៍ នៅជាប់នឹងសួនច្បាររង្វង់មូលវាលរេញ ប្រមាណជាង៣០០ម៉ែត្រ ដោយសារបញ្ហាខុសបច្ចេកទេស។

យ៉ាងណាមិញ ទាក់ទងនឹងករណីខាងលើនេះ សមត្ថកិច្ច មិនបានធ្វើការហាមឃាត់ ពលរដ្ឋដែលនាំគ្នាទៅដងប្រេងនោះទេ ប៉ុន្តែបានណែនាំឲ្យបងប្អូនប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ៕

មតិយោបល់