ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងត្រូវធ្វើតេស្តរកកូវីដ១៩ ចំនួន២លើក មុនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅហ្សាកាតា

សម្តេចតេជោ ហ៊ុន សែន៖ ដោយសារតម្រូវការនៃវិធានការសុខាភិបាលរបស់ឥណ្ឌូនេសុីដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតានៅម៉ោង ១៣ រសៀលថ្ងៃ ២៣ មេសា ២០២១។
ដូចនេះខ្ញុំនឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក ២២ មេសា ២០២១ នៅកម្ពុជានិងធ្វើតេស្តម្តងទៀតនៅឥណ្ឌូនេសុីថ្ងៃ ២៣ មេសា ២០២១ ។ ដើម្បីធានាសុវត្តិភាពសម្រាប់មេដឹកនាំមុនចូលប្រជុំត្រូវធ្វើតេស្តទាំងអស់គ្នារាប់ទាំងប្រធានាធិបតីឥណ្ឌូនេសុីផងដែរ៕

 

សូមបញ្ជាក់ថា ដើម្បីធានាសុវត្ថិភាពពីការឆ្លងកូវីដ១៩នេះដែរ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មិនឱ្យមានការជូនដំណើរសម្តេចឡើងយន្តហោះទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ដូចសព្វដងឡើយ។ សម្តេចក៏បានបញ្ជាក់ទៀតថា ក្រោយពេលបញ្ចប់កិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៉ីថ្ងៃទី២៤ ខែមេសានោះ វេលាម៉ោងប្រមាណ៩យប់ សម្តេចនឹងហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ដំណើរត្រឡប់មកវិញ ក៏មិនតម្រូវឱ្យមានការទទួលដំណើរ ហើយក៏នឹងមិនមានការធ្វើសន្និសីទព័ត៌មានអ្វីនោះដែរ៕

 

មតិយោបល់