ថ្មីៗនេះ កម្មវិធីហ្វេសប៊ុកទើបត្រូវបានដាក់បន្ថែមមុខងារថ្មីមួយដែលអនុញ្ញាតឲ្យវីដេអូបង្ហោះលើ New Feed ចាក់ចេញសំឡេងដោយស្វ័យប្រវត្តិ នៅពេលអ្នកប្រើប្រាស់អូសលើវា ខុសពីមុន ដែលទាល់តែយើងចុចប៉ះលើវីដេអូនោះទើបលឺ។
មុខងារថ្មីនេះ នៅមិនទាន់បើកឱ្យប្រើប្រាស់ជាសកលនៅឡើយទេ ប៉ុន្តែ សម្រាប់លោកអ្នកទទួលបានហើយនោះ ហើយវាកំពុងបង្កការរំខានដល់អ្នក ក៏ដូចជាមនុស្សនៅជុំវិញខ្លួន លោកអ្នកអាចប្រើប្រាស់វិធីខាងក្រោមដើម្បីបិទវាចោលបាន។
របៀបអនុវត្តន៍៖
១ – ដំបូងត្រូវបើកកម្មវិធី Facebook រួចចុចលើប៊ូតុងដែលមានរូបតាង ត្រេបីជួរ ស្ថិតនៅផ្នែកខាងស្តាំនៃផ្ទាំងកម្មវិធី
២ – អូសចុះក្រោម ដើម្បីស្វែងរកមឺនុយ Settings ដែលមានរូបតាង ដុំច្រវ៉ាក់
៣ – បន្ទាប់មកចុចលើពាក្យថា Account Settings រួចចុចលើ Sounds
៤ – បន្ទាប់មកទៀត អ្នកនឹងឃើញមានកុងតាក់បិទ/បើកសំឡេងវីដេអូ “Videos in News Feed Start With Sound”
៥ – សូមទាញកុងតាក់បិទ ប្រសិនបើលោកអ្នកមិនចង់ឲ្យកម្មវិធីចាក់សំឡេងវីដេអូដោយស្វ័យប្រវត្តិ
បញ្ជាក់៖ ដំណើរការនេះបិទបានតែសំឡេងវីដេអូចាក់ស្វ័យប្រវត្តិប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើលោកអ្នកចង់បិទការចាក់វីដេអូស្វ័យប្រវត្តិ
សូមផ្ញើសារ ឬ Comment មកកាន់ទំព័រហ្វេសប៊ុក Post Tech ក្រុមការងារយើងខ្ញុំ នឹងធ្វើការបង្ហាញជូន។
មតិយោបល់